លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចកម្មវិធីអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈតំបន់ព្រំដែន ព្រមទាំងចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា រវាងមន្ទីរអប់រំខេត្តកោះកុង និងសាលាវិទ្យាល័យពហុបច្ចេកវិទ្យាត្រាត ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ នាថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៩។
ដោយមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងខេត្តទាំងពីរ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា ព្រមទាំងបានទទួលការគាំទ្រទៅវិញទៅមក ជាប្រចាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងបន្ថែម ក្នុងនាមជាខេត្តជាប់ព្រំដែន ព្រមទាំងការបង្ករលក្ខណៈល្អសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរវាងខេត្តទាំងពីរអោយកាន់តែរីកចម្រើនបន្តទៀត៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង