logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកែប រៀបចំពីធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ
74
23-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នារសៀលថ្ងៃទី២៣ សីហា ២០១៩ នៅបរិវេណវត្តព្រៃតាកុយ មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានធ្វើពីធីចែកវិញ្ញាបត្រសម្គាល់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប នៅក្នុងតំបន់វិនិច្ឆ័យភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

      បន្ទាប់ពីលោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព និងលទ្ធផលនៃការវាស់វែងក្បាលដីប្រជាពលរដ្ឋ ក្នុងតំបន់វិនិច្ឆ័យ ហើយនិងការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់អោយបងប្អូនប្រើប្រាស់ទៅតាមតម្រូវការ របស់ខ្លួន ស្របតាមច្បាប់រួចមក ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប មាន សុន្ទរកថាបញ្ជាក់ថា៖ ជាច្រើនតំណាក់កាលមកហើយ ប្រជាពលរដ្ឋស្ទើរតែគ្រប់តំបន់ មិនមានបណ្ណកម្មសិទ្ធដីធ្លីទេ ហេតុនេះហើយប្រជាពលរដ្ឋ ក៏មិនបានប្រើប្រាស់ដីទាំងនោះអោយអស់លទ្ធភាពដើម្បីទាញយកផលពីដីធ្លីនោះមកវិញឡើយ ប្រការនេះមានមូលហេតុជាច្រើន។

      ឯកឧត្តមអភិបាលខេត្ត លើកបញ្ជាក់ទៀតថា នៅសម័យរដ្ឋកម្ពុជាប្រជាពលរដ្ឋយើងមួយចំនួនធំ បានទទួលបណ្ណកម្មសិទ្ធ (បណ្ណស្លាបមាន់) ដោយឡែកថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរដូងនេះ ត្រូវទទួលបានបណ្ណថ្មី ដែលបណ្ណនេះបានមកពីការវាស់វែង រឺហៅថាការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ចំនួន១៤៩៣បណ្ណ ដែលគាំទ្របច្ចេស និងថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ផ្ទាល់តែម្តង។  

      ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវអប់រំកូនចៅ ជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរតាមដងផ្លូវ ត្រូវពាក់មួក ពាក់ខ្សែរក្រវាត់សុវត្ថិភាពជានិច្ច បើកបរប្រកបដោយអធ្យាស្រ័យខ្ពស់ដល់គ្នាទៅវិញទៅមក៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ