logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ ណែនាំដល់មន្ត្រីសាលាខេត្តទាំងអស់ត្រូវខិតខំសិក្សារៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន
61
24-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចរបស់មន្រ្តីរាជការសាលាខេត្តចំនួន១៣រូប ក្រោមអធិបតីភាព ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពច្រកចេញចូល ប្រធានអង្គភាពលទ្ធកម្ម និងប្រធាន អនុប្រធានការិយាល័យចំណុះទីចាត់ការ ប្រមាណចំនួន៧៤នាក់ នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

      ឯកឧត្តមបានបន្តថា មន្ត្រីរាជការដែលប្រកាសចូលកាន់មុខតំណែងនៅពេលនេះ បានឆ្លងកាត់ការវាយតម្លៃពីថ្នាក់ដឹកនាំខេត្តច្បាស់លាស់ ដើម្បីឲ្យការតែងតាំងប្រកបដោយភាពយុត្តិធម៌។ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត នឹងធ្វើការប្រជុំវាយតម្លៃមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញការងារ ដើម្បីបំពេញមុខតំណែងនៅទំនេរបន្តបន្ទាប់ទៀតដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី និងមន្ត្រីសាលាខេត្តទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ អនុវត្តន៍នូវផែនការការងាររបស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា។ ហើយមន្រ្តីរាជការសាលាខេត្តទាំងអស់ត្រូវសិក្សារៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាព ស្របតាមការកែទម្រង់វិម្ឈការ និងវិសហម្ឈការ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ