logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តបានចុះពិនិត្យផ្លូវ ប្រឡាយ និងបរិស្ថានក្នុងក្រុងសៀមរាប
61
26-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     កាលពីថ្ងៃសៅរិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត អមដោយលោក សុខ ថុល នាយករដ្ឋបាលសាលា​ខេត្តសហការជាមួយ​អាជ្ញាធរ​ជាតិអប្សរា និងមន្ត្រីក្រុងសៀមរាប លោកចៅសង្កាត់ស្លក្រាម  ចុះពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធប្រឡាយ​សំខាន់ៗ​ក្នុងក្រុងសៀមរាប ដើម្បីជួសជុលកែលម្អ ដែលកន្លងមក អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តបាន​នឹងកំពុង​បន្តគិតគូរយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការងារជួសជុល និងពង្រីកហេដ្ឋារចនាសម្ពន្ឋ័នានា ធ្វើយ៉ាងណា បញ្ចៀសពីការកកស្ទះចរាចរណ៍ និងដើម្បីរក្សាបាននូវធ្វើ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ​ជូនភ្ញៀវជាតិនិងអន្តរជាតិក៍ដូចជាប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ព្រមទាំងបានគិតគូរពីអនាម័យ បរិស្ថាន ក្នុងក្រុងផងដែរ ។
      ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក លី សំរិទ្ធ បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ដ៍សំខាន់ របស់ប្រទេស​យើង និងមានសក្តានុពលបាននឹងកំពុងទទួលការចាប់អារម្មណ៍ពីភ្ញៀវស្ទើរគ្រប់ជាតិសាសន៍ក្នុងពិភពលោក ហេតុ​នេះ អាជ្ញាធរខេត្ត មិនអាចព្រងើយកន្តើយនោះទេ គឺតែងតែជួសជុល និងកសាងពង្រីកបន្ថែម​នូវផ្លូវជាច្រើន​ខ្សែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកផ្លូវមួយចំនួនរងនូវភាពទ្រុឌទ្រោម និងខូចខាត​បណ្តាល​មកពីកត្តាច្រើនយ៉ាង ជាពិសេសគឺដល់អាយុកាលរបស់វាដែលត្រូវខូចផងដែរ។លោកបានបញ្ជាក់បន្ថែមថា ខេត្ត​សៀមរាប បានការយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹង ពីប្រមុខរាជរដ្ឋាភិបាលដែល​មានសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រសួងទេសចតរណ៍ផង បានខ្នះខ្នែងជួយជំរុញ និងរិះរកវិ​ធាន​ការណ៍ គ្រប់បែបយ៉ាង ផ្តល់អាទិភាពដល់ខេត្តដើម្បីស្តារ ជួសជុលកែលម្អហេដ្ឋា​រចនាសម្ព័ន្ឋនានា​នៅក្នុងក្រុង​សៀមរាប ខណៈដែលបច្ចុប្បន្នខេត្តនេះបាននឹង​បង្កើតនូវយន្តការគណៈកម្មាធិការ​ជាតិអភិវឌ្ឍទេសចរណ៍និ​ង​រៀប​ចំប្លង់គោល(ប្លង់មេ) សំដៅធ្វើឱ្យទីក្រុងសៀមរាបជាទីក្រុងមួយ​ប្រកបដោយភាព​ទាក់ទាញដើម្បីរួមចំណែក​ក្នុងការ អភិវឌ្ឍន៍ ក្រុងសៀមរាបរបស់យើងឱ្យកាន់តែមានការរីកលូតលាស់ សក្តិសមជាទីក្រុងស្អាត បរិស្ថាន​បៃតង​ស្រស់។ ក្នុងនាមអាជ្ញាធរខេត្តនិងថ្នាក់ដឹកនាំខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្ត បានជំរុញដល់មន្ត្រី អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមសហការចូលរួមរៀប​ចំសណ្តាប់ធ្នាប់​សាធារណៈ តាមដងផ្លូវសំខាន់ៗ ណែនាំដល់ប្រជាពលរដ្ឋឱ្យសំអាត បរិស្ថាន អនាម័យ នៅតាមមុខផ្ទះរបស់​ខ្លួនឱ្យបានជាប្រចាំ ត្រូវគិតគូរវិចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗ យកទៅចោលក្នុងធុងសំរាម ព្រោះបញ្ហា​សំរាម ចោលពាសវាលពាសកាល វាជាបញ្ហាផលប៉ះពាល់ជាអវិជ្ជមាន ដល់សុខុមាលភាពសាធារណៈ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ