logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គណៈប្រតិភូខេត្តសៀមរាបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អភិបាលក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន
60
26-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នារសៀលថ្ងៃសៅរិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ប្រតិភូខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tang Liangzhi អភិបាលក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ​ការងារ​រវាងរដ្ឋបាលខេត្តសៀមរាបជាមួយក្រុងឆុងឈីង(Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្រុង​ឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។
     ក្នុងជំនួបនេះដែរ ក៏ជាការពង្រឹងកិច្ចសហប្រតិបត្តការរវាងស្រុកវ៉ានចូវ(Wenzhou) ក្រុងឆុង​ឈីង​(Chongqing) និងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តការរវាង​ស្រុកវ៉ាន​ចូវនិងក្រុងសៀមរាបនេះនឹងមានពិធីចុះហត្ថលេខាក្នុងលិខិតផ្តួចផ្តើមជាមួយគ្នានាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩​ខាងមុខនេះ។ ការចុះហត្ថលេខាក្នុងលិខិតផ្តួចផ្តើមជាមួយគ្នានេះ ក្នុងគោលបំណងចងសម្ព័ន្ធមេត្រីភាព ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការលើវិស័យវប្បធម៌ សេដ្ឋកិច្ច អប់រំ បរិស្ថាន និងទេសចរណ៍ដែល​ស្របតាម​គោលនយោបាយរបស់ប្រទេសទាំងពីរ(កម្ពុជា-ចិន)។
     ជាមួយគ្នានេះដែរ លោក អភិបាលក្រុងឆុងឈីងក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបដែល​បានដឹកនាំគណៈប្រតិភូអញ្ជើញចូល​រួមក្នុងកម្មវិធីនា​ពេលនេះ ក៏ដូចជាកម្មវិធី 2019 Smart China Expo ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩​ខាងមុខនេះ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ