logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ ចូលរួមក្នុងកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ដល់ប្រជាពលរដ្ឋក្នុងស្រុកចិត្របុរី
41
26-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ចូលរួមក្នុងពិធីផ្តល់សេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចិត្របុរី ក្រោមការដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រ រួមគណៈប្រតិភូ និងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
      ដំណើរការពិនិត្យ និងព្យាបាលនេះ មានរយៈពេលចំនួន ១ថ្ងៃពេញ ក្នុងទីតាំងសាលាបឋមសិក្សាបុសលាវ ក្នុងនោះដែរ ក៏មានផ្តល់ជូននូវរទេះពិការចំនួន ០៧នាក់។ ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ