logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សាខេត្តតាកែវ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣
54
22-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សាមជិក ក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តនូវរបៀបវារៈ​មួយចំនួន​ដូចខាងក្រោម:
១- ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាព សមាជិកគណៈ​កម្មាធិការ​បោះឆ្នោតជ្រើសរើសប្រធានអនុប្រធានការិយាល័យប្រជាពលរដ្ឋ
២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពីការទទួលស្គាល់សមាសភាព ប្រធានអនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តតាកែវ
៣- ពិនិត្យនិងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពីការទទួលស្គាល់ សមាសភាពប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តតាកែវ
៤- ពិនិត្យនិងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការទទួលស្គាល់សមាសភាពលទ្ធកម្ម របស់រដ្ឋបាល​ខេត្តតាកែវ
៥- ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្នាក់ខេត្ត
៦- មតិបិទអង្គប្រជុំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ