logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ទទួលជួប និងផ្តល់ដំណោះស្រាយដល់តំណាង ប្រជាពលរដ្ឋមកពីភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ដែលកំពុងជួបបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួន 
47
21-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ  តាយ អភិបាលខេត្តកំពត បានជួបជាមួយប្រជាពលរដ្ឋ ៩២នាក់ តំណាងប្រជាពលរដ្ឋ ១៨៦គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលពួកគាត់បានជួបបញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់។
     ក្រោយការលើកឡើងពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឯកឧត្តម ជាវ  តាយ  បានផ្តល់ដំណោះស្រាយមួយចំនួនដូចខាងក្រោម៖
-រដ្ឋបាលខេត្តនឹងរៀបចំ ក្រុមការងារថ្មីចុះវាស់វែងដីដែនៅសល់ ដឹកនាំដោយ ឯកឧត្តម ប៉ឹល កុសល
-សុំឱ្យរដ្ឋបាលព្រៃឈើ ប្រគល់គ្រឿងចក្រជូនបងប្អូនប្រជាពលរដ្ឋវិញ
-សុំជឿជាក់លើរដ្ឋបាលខេត្ត យើងនឹងចុះពិនិត្យជាក់ស្តែង សុំចូលរួមទាំងអស់គ្នា
-អ្វីដែលបំពានច្បាប់សុំបងប្អូនកុំធ្វើ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីយើងទទួលបានជោគជ័យ៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ