logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត​ ប្រជុំជាមួយ អ្នកវិនិយោគិនចិន ដើម្បីពន្លឿនការសាងសង់ផ្លូវជាតិលេខ៣
37
21-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃពុធ​ ទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយ អ្នកវិនិយោគិនចិន សាងសង់ផ្លូវជាតិលេខ៣ ដើម្បីពន្លឿនការសាងផ្លូវ ចាប់ពីក្រុងកំពតទៅដល់ចំណុចរូបសំណាក លោកយាយម៉ៅ។

      ក្នុងកិច្ចប្រជុំនេះ អ្នកវិនិយោគិនចិនបាន ឯកភាពសន្យា ដូចខាងក្រោម៖
- ដាក់ផ្លាកសញ្ញាចរាចរណ៍ ៤០km/h
- ទទួលខុសត្រូវលើការ កៀរផ្លូវឲ្យស្មើ និងស្រោចទឹក។
- ក្រុមហ៊ុននឹងចាប់ផ្តើមដាក់គ្រឿងចក្រ ទាំងអស់មកធ្វើ នៅថ្ងៃទី១៥ ខែកញ្ញា។
- នៅចន្លោះដើមខែតុលា បើមិនមានភ្លៀងទេ ក្រុមហ៊ុននឹងក្រាលថ្មមិច កម្រាស់៣តឹក និងក្រាលកៅស៊ូកុំឲ្យហុយ។
- នៅដើមខែមករា ឆ្នាំ២០២០ ក្រុមហ៊ុននឹងអ៊ុតកៅស៊ូ ១ជាន់ កម្រាស់៤ហ៊ុន ជាជំហានទី១
-ព្រមទាំងបន្តសកម្មភាព ធ្វើយ៉ាងណាឲ្យកំណាត់ផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ បានប្រសើរមុនគេ៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ