logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់កម្មកររោង​ចក្រដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយទាប
24
31-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកជំទាវ នេត ភូម៉ារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីឧបត្ថម្ភដល់កម្មកររោងចក្រដែលបានជួបគ្រោះ​ថ្នាក់​ចរាចរណ៍រងរបួសធ្ងន់ចំនួន១៨នាក់ កាលពីព្រឹកមិញនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
     ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានសម្តែងនូវការសោកស្តាយចំពោះ​ឧបទ្ទវហេតុនេះដែលបាន​កើតឡើង​បណ្ដាលឲ្យកម្មករ កម្មការិនី ស្លាប់ ចំនួន២នាក់ និងរងរបួសធ្ងន់ស្រាល៣០នាក់។ ឯកឧត្តមអភិបាលខេត្តក៏បាន​ធ្វើការ​ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យឲ្យមានការយកចិត្តទុកដាក់បំផុតក្នុងការពិនិត្យ ព្យាបាល និងតាមដានឲ្យបានដិត​ដល់​ពី​ស្ថានភាព​របស់អ្នករងរបួសដែលកំពុងសម្រាកព្យាបាលនាពេលនេះ។ ព្រមជាមួយគ្នានោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់អ្នករងរបួសស្រាល ចំនួន ១២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងចូលបុណ្យដល់គ្រួសារសពចំនួន០២គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា១.១០០.០០០រៀល និងទេយ្យទានមួយចំនួនទៀតផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ