រដ្ឋបាលបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មខេត្តហ្វូចៀន
July 31, 2019 អ្នកទស្សនា :

     ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមទាំងថ្នាក់ដឹកនាំមន្ទីរ សភាពាណិ​ជ្ជកម្ម​ខេត្ត និង សមាគមសហគ្រឹនវ័យក្មេង កាលពីរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប  បានជួបធ្វើការពិភាក្សាការងារមួយចំនួនជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តហ្វូចៀននៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកស្រី Huang Danqing ប្រធានសភាពាណិជ្ជកម្ម និង ជាប្រធានក្រុមហ៊ុន Ronghui Fujian Group Co.,Ltd  ដោយមានសមាជិកប្រតិភូគឺជាស្រ្តី និងជាប្រធាន ក្រុមហ៊ុន ចំនួន ២២ក្រុមហ៊ុន ។
     លោកស្រី Huang Danqing  បានលើកឡើង អំពីគោលបំណងរបស់ប្រតិភូ សភាពាណិជ្ជកម្មហ្វូចៀន មក​កាន់​ខេត្តសៀមរាប  ក្នុងការសិក្សាស្វែងយល់ អំពីស្ថាភាព ភូមិសាស្ត្រ និង សក្តានុពលរបស់ខេត្តសៀមរាប​ក្នុងគោលដៅធ្វើជាដៃគូរក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយបានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ និងការផលិតថាមពលអគ្គិសនី ដោយយកសម្រាមធ្វើជាថាមពលផលិត។
     ក្នុងជំនួបនោះគណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍ខ្លាំងចំពោះខេត្តសៀមរាប ដោយមានបំណងមក​ធ្វើការ​វិនិយោគក្នុងវិស័យទេសចរណ៍ និងផលិតថាមពលអគ្គិសនីកែច្នៃចេញពីសម្រាម និងបានស្នើអញ្ជើញ ឯកឧត្តមអភិបាលខេត្ត ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហ្វូចៀននាពេលខាងមុខ។  ក្នុងនោះ​ដែរអ្នកជំនាញបច្ចេកទេស ក្នុងការកែច្នៃសម្រាមធ្វើជាថាមពលអគ្គិសនី ដោយបញ្ជាក់ថា ក្នុងមួយថ្ងៃប្រើ​ប្រាស់​សម្រាម ៨០០តោន ហើយក្នុង១តោនសម្រាមផលិតថាមពលបាន ១៥០គីឡូវ៉ាត ។
     ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ជូនដល់ប្រតិភូថា ខេត្តសៀ​មរាបមានសក្តានុពលលើវិស័យទេសចរណ៍ និងកសិកម្ម។ ម៉្យាងទៀតក្រៅពីតំបន់ប្រាសាទ ខេត្តក៏មានតំបន់រមណីយដ្ឋានធម្មជាតិព្រម​ទាំងមានរៀបចំនូវ​គម្រោង​ក្នុង​ការពង្រីកតំបន់អេកូទេសចរណ៍នៅតាមបណ្តាស្រុកមួយចំនួន ជាអេកូទេសចរណ៍ធម្មជាតិ  និងកសិ​ទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនា និងស្នាក់នៅបានយូរថ្ងៃផងដែរ ហើយខេត្តក៏មានតម្រូវចំពោះ​អ្នកវិនិយោគលើវិស័យទេសចរណ៍ទោះបីហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍មានការរីកចម្រើនក៏ពិតមែននៅក្នុងក្រុងសៀមរាប តែនៅមិនទាន់បានបំពេញនូវតម្រូវការចាំបាច់របស់ភ្ញៀវនៅឡើយនៅពេលមានបុណ្យទានម្តងៗ។ ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិនៅពេលរាត្រីភ្ញៀវបានដើរកម្សាន្តក្នុងក្រុង នៅតំបន់ផាប់ស្ត្រី និងផ្សាររាត្រីរួមទាំងតំបន់ឃ្យុងយូរតែប៉ុណ្ណោះ។  ដោយកត្តាទាំងនេះហើយ ដែល​អាជ្ញាធរ​ទាមទា​ស្វែងរកដៃគូអ្នកវិនិយោគចូលមកបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ កំណើនភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាបមានការកើនឡើងក្នុងនោះភ្ញៀវ​ទេសចរណ៍ចិនស្ថិត​ក្នុងលំដាប់​លេខ១។ 
     ឯកឧត្តម ទៀ សីហា សងឹ្ឃមជឿជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូនិងគ្នានោះនឹងធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍរីកចម្រើនក្នុងវិស័យទេសចរណ៍ជឿនលឿនដូចបណ្តាប្រទេសនៅលើពិភពលោក  ដោយ​ខេត្ត​សៀមរាបមានប្រាង្គប្រាសាទអង្គរ អច្ឆរយៈដ៏ល្បីល្បាញ និងជាគោលដៅរបស់ភ្ញៀវ​ទេសចរណ៍នៅលើ​ពិភពលោក​ចូលមកទស្សនាកម្សាន្ត ក្រៅពីប្រាសាទក៏មានរមណីដ្ឋានធម្មជាតិភ្នំគូលែន និងបឹងទន្លេសាប  ដែលយើងអាច​បង្កើតបានថ្មីទៀតនូវតំបន់អេកូទេសចរណ៍ផ្សេងៗទៀត។  ជាការឆ្លើយតបឯកឧត្តម បានថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ ដែលចំណាយពេលមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តសៀមរាប  អាជ្ញាធរខេត្ត រង់ចាំបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហគ្រីនដែលនឹងមកវិនិយោគទាំងឡាយ ដែលមានបំណង​មកវិនិយោគ​ទុននៅខេត្តប្រវត្តិសាស្ត្រមួយនេះ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ