logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត
29
31-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។
      តាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់មន្ទីរ អង្គភាពរួចមក ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ការខិតខំប្រឹងប្រែងបំពេញ ការងារតាមជំនាញ តួនាទីបានល្អប្រសើរ ក៏ប៉ុន្តែនៅមានបញ្ហាមួយ ចំនួនត្រូវរួមគ្នាដោះស្រាយ ដូចជា៖ ត្រូវពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅ ដើម្បីជួយសម្រួលការកកស្ទះក្នុងក្រុងព្រះ សីហនុ ម្យ៉ាងទៀតមន្ទីរគមនាគមន៍ និងមន្ទីរដែនដី រកទីតាំងសង់ប៉ុស្តិ៍  ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីនគរ បាល និងជំរុញឱ្យរដ្ឋបាលក្រុងបង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជៀសវាងការចតរថយន្តនៅលើដងផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ ។ អភិបាល ក្រុង ស្រុកទាំង៥ ត្រូវពង្រឹងយន្តការដោះស្រាយវិវាទដីធ្លីនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ឈានទៅរកការបញ្ចប់ការវិវាទដីធ្លីនៅតាមមូលដ្ឋាន ។  ពង្រឹងការអនុវត្តការងារ ពេល វេលាម៉ោងធ្វើការ ។ រាល់ម្ចាស់ផ្ទះសំណាក់ ត្រូវរាយការភ្ញៀវចូលស្នាក់ នៅ ដើម្បីគ្រប់គ្រងជនបរទេសចូលមកស្នាក់នៅកម្ពុជា ។ ពង្រឹងសុវត្ថិភាពសំណង់ ប្រសិនបើសំណង់មិនមានសុំច្បាប់សាងសង់ អគ្គីសនី និងរដ្ឋករទឹក ត្រូវចុះកាត់ផ្តាច់ទឹក ភ្លើង ដើម្បីឱ្យម្ចាស់សំណង់សុំច្បាប់សាងសង់តាមបទដ្ឋានបច្ចេកទេស ៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ