រដ្ឋបាលខេត្តក្រចេះ បើកវេទិកាសាធារណៈដើម្បីក្តាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
July 30, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បើកវេទិកាសាធារណៈដើម្បីក្តាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក ប៉ែន លីណាត អភិបាលរងខេត្ត ដែលប្រារព្ធធ្វើនៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីក្រុមការងារថ្នាក់ ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត ។ វេទិកានេះដើម្បីជួបជាមួយបងប្អូនផ្ទាល់ក្នុងន័យផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពលើកកម្ពស់ការអនុវត្តការងាររបស់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីឱ្យគ្រប់ជំនាញដោះស្រាយ ឬបំភ្លឺនូវចម្ងល់ផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ តាមកម្រិតភូមិ ឃុំ ស្រុក ខេត្ត។ 
       ក្នុងនោះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ព័ត៌មាន និងកង្វល់របស់ប្រជាពលរដ្ឋផ្ទាល់ និងសំណូមពរទាំងអស់គ្នា ស្វែងរកដំណោះស្រាយ និងជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ករណីក្នុងក្របខណ្ឌខេត្តដោះស្រាយមិនបាន មានក្រុមការងារថ្នាក់ជាតិគ្រប់ជំនាញទាំងអស់ដើម្បីជួយអាជ្ញាធរខេត្តក្នុងការបំភ្លឺ ឬដោះស្រាយជូន៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ