logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់ខេត្ត
60
30-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីស្ដីពី ការរៀបចំ និងកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២០-២០២២) ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

      ទន្ទឹមនឹងនោះ លោក អម សុភា ក៏បានផ្សព្វផ្សាយបន្ថែមអំពីច្រកចេញចូលតែមួយដោយបានគូសបញ្ជាក់ថា៖ នៅថ្នាក់ខេត្ត គឺអង្គភាពច្រកចេញ ចូលតែមួយខេត្តកំពង់ឆ្នាំង ដែលមានអគារនៅក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង សម្រាប់ថ្នាក់ ក្រុង ស្រុក គឺការិយាល័យ ច្រកចេញ ចូលតែមួយ ហើយការិយាល័យ ច្រកចេញ ចូលតែមួយនេះ មានពីរ គឺនៅក្នុងសាលាក្រុង កំពង់ឆ្នាំង និងសាលាស្រុកកំពង់ត្រឡាច។

      ក្នុងនោះ លោក អភិបាលរង ក៏បានលើកឡើងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានយន្ដការ ច្រកចេញ ចូលនេះ ឡើងក្នុងគោលបំណង គឺដើម្បីបង្ខិតសេវា ឱ្យនៅជិតប្រជាពលរដ្ឋ ពោលគឺបង្កភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាផ្សេងៗនៅក្នុងកន្លែង តែមួយនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ