logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
60
30-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភា​ព​វៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្ត​ភាព​កម្ពុជា-វៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំសាលាខេត្ត ដោយមានការ អញ្ជើញចូលរួមដោយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងប្រតិភូសមាគម នៃប្រទេសទាំងពីរជាច្រើនរូបទៀត។

     លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្នុងនាម ប្រធានសមាគមមិត្តភាព​កម្ពុជា-វៀតណាម សូមអគុណចំពោះ ឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបាន​ដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំនាពេលនេះ ស្របតាមអនុស្សារណៈយោគយល់ រវាងសមាគមមិត្តភាព​ទាំងពីរ​ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលត្រូវប្តូរវេនធ្វើជាម្ចាស់ផ្ទះនៅ​ខេត្តស្វាយរៀងនា​ពេលនេះ ដើម្បីទស្សនកិច្ច និងប្រជុំបូកសរុបការងារ និងលើកទិសដៅការងារ សម្រាប់កិច្ចសហប្រតិបត្តិការរវាង​សមាគមមិត្តភាពនៃប្រទេសទាំងពីរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា តាមរយៈសមាគមនៃ​ប្រទេស​ទាំង​ពីរ គឺជាស្ពានក្នុងការភ្ជាប់នូវចំណងទាក់ទងមិត្តភាពនៃប្រទេស​ទាំងពីរឲ្យកាន់តែមានភាពជិត​ស្និតបន្ថែម​ទៀត ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ឈរលើផលប្រយោជន៍ជាតិ នៃប្រទេសយើង​ទាំងពីរ​ដោយត្រូវ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ដោយធ្វើ​ឲ្យប្រសើរ​ឡើងនូវសហប្រតិបត្តិការទាំងក្នុងវិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យ​ផ្សេងៗទៀត ដើម្បីធ្វើឲ្យមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយ​តបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម។ ជាងនេះទៅទៀតត្រូវលើក​ទឹកចិត្ដដល់ថ្នាក់​មូលដ្ឋាន​នៃប្រទេសទាំងពីរ ជាពិសេសរវាងខេត្ដ ស្រុក និងឃុំដែលមាន  ព្រំដែនជាប់គ្នារួមគ្នាពង្រឹង កិច្ចសហការ​ក្នុងក្របខណ្ឌ សមាគម មិត្ដភាព  ដើម្បីរិតចំណងសាមគ្គីភាព មិត្ដភាពសហប្រតិបត្ដិការ និងការប្រាស្រ័យ​ទាក់ទង​គ្នាលើគ្រប់វិស័យក្នុងនោះយកចិត្ដទុកដាក់រក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្តោយ ព្រំដែនអោយបានល្អប្រសើរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ