ក្រុមប្រឹក្សាខេត្តរតនគិរី ប្រជុំសាមញ្ញលើកទី២ ដើម្បីពិនិត្យពិភាក្សា និងអនុម័តការងារ
July 30, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត  ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី លោក មួង ប៉ាង អភិបាលខេត្តស្តីទី នាព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៩។

      កិច្ចប្រជុំនេះនឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនរួមមាន៖ ១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សា, ២.សេចក្តីព្រាងដីកាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា, ៣.ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ, ៤.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, ៥.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត, ៦.សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីទទួលប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ តាមក្រុង ស្រុក និងការងារជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត, ៧.បញ្ហាផ្សេងៗ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ