logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី២ អាណត្តិទី៣ ឆ្នាំ២០១៩
57
25-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងលោកនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

      កិច្ចប្រជុំ ផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី០១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង ដីកាស្ដីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី០៣
៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង ដីកាស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ១២ ខែ ឆ្នាំទី០១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៤-បញ្ហាផ្សេងៗ......៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ