logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបាន ហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ
21
24-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ក្នុងឱកាសកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ឯកឧត្តមបានបន្តទៀតថាយើងត្រូវរួមគ្នា ធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ ហើយមិនត្រូវបណ្ដែតបណ្ដោយ ឲ្យមានការកាប់បំផ្លាញធនធានធម្មជាតិតទៅទៀតនោះទេ។

      នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុងកើតមាន និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានស្នើឱ្យគណៈអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ ការរាតត្បាតជំងឺគ្រុនឈាម និងត្រូវក្ដាប់ឱ្យបាននូវសភាពការណ៍ថ្មីៗ ហើយរាយការណ៍ជាបន្ទាន់មក គណៈបញ្ជាការឯកភាពខេត្ត។

      សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះផ្ដោតសំខាន់លើ៖ វិធានការវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺគ្រុនឈាម, វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ, វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក វិធានការការក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, វិធានការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសំណង់ និងបញ្ហាផ្សេងៗផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ