អភិបាលខេត្តកោះកុង ណែនាំមន្រ្តីក្រោមឪវាទ ឲ្យបំពេញមុខនាទី និងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព
July 24, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តអនុសញ្ញា “ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង នឹងនារីភេទ”(ស៊ី.ដ CEDAW) ថ្នាក់តំបន់ ក្រោមប្រធានបទ ៖ ការលើកកម្ពស់សមភាព អាពាហ៍ពិពាហ៍ក្នុងគ្រួសារ និងច្បាប់ពាក់ព័ន្ធ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

      លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ដើម្បីបំពេញមុខនាទី និងអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាពទៅបាន ទាមទារឲ្យមានការយល់ដឹងពី ច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ជាពិសេសយល់ដឹង ពីការគ្រប់គ្រងឲ្យបានច្បាស់លាស់ ទៅតាមមុខនាទីរបស់ខ្លួន ដូចដែលមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត នោះទើបយើងអាចប្រើប្រាស់សិទ្ធិរបស់យើងបានត្រឹមត្រូវ។ ដូច្នេះដើម្បីសម្រេចបាននូវ តួនាទី និងភារកិច្ចទាំងនេះ វាទាមទារឲ្យមានការចូលរួមទាំងបុរស និងស្ត្រី ដើម្បីបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។

      លោកជំទាវ អភិបាលខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានពេញលេញ ក្នុងវគ្គ បណ្ដុះបណ្ដាលនេះ និងសូមយកឱកាសដ៏មានតម្លៃនេះ ស្វែងយល់ពីគ្រូឧទ្ទេសនាម ហើយត្រូវ សួរនូវចម្ងល់ ឬចំណុចណាមួយ ដែលយើងមិនទាន់ច្បាស់លាស់ និងពិភាក្សាផ្លាស់ប្ដូរបទ ពិសោធន៍ ពីគ្នាទៅវិញទៅមកឲ្យបានផុលផុស ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ក្រោមជាតិ ដូចធ្វើការ ផ្សារភ្ជាប់ការអនុវត្តអនុសញ្ញា ស៊ី.ដ (CEDAW) ទៅនឹងការអនុវត្តជាក់ស្ដែង នៅក្នុងតួនាទី របស់យើងគ្រប់គ្នា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ