logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចាក់បេតុងអាមេ ផ្លូវលេខ១២៩B ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន
26
24-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ផ្លូវខេត្តលេខ១២៨B ហៅផ្លូវប្រឡាយលេខ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវ ជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុក បូរីជលសារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

      សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែល មានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់ បេតុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ទុកជាចំណងដៃដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក៕  រតនា

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ