រដ្ឋបាលខេត្តក្រចេះ បើកប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត
July 24, 2019 អ្នកទស្សនា :

      ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី ៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង បណ្ដាអង្គការដែគូរ អាជីវករ និងតំណាងប្រជាពលរដ្ឋផងដែរ នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

       ក្នុងកិច្ចប្រជុំបានលើកយករបៀបវរៈចំនួន៤ រួមមាន 
១- ពិនិត្យ និងអនុម័តសេចក្ដីកំណត់ហេតុកិច្ចប្រជុំទី១របស់ក្រុមប្រឹក្សាខេត្ត  
២- ពិនិត្យនិងអនុម័តសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងអាណត្តិទី ៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត 
៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញអាណត្តិទី ៣ឆ្នាំទី១ របស់ក្រុមប្រឹក្សា 
៤- បញ្ហាផ្សេងៗ ។

       បន្ទាបពីកិច្ចប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវរៈខាងលើ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ៖ ក្រុមប្រឹក្សាបានអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាបានរួចរាល់ហើយដូច្នេះសូមអំពាវនាវឲ្យឯកឧត្តម លោកជំទាវជាក្រុមប្រឹក្សាខេត្តទាំងអស់ យកបញ្ជាផ្ទៃក្នុងនេះទៅសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិសេសឯកឧត្តម លោកជំទាវដែលទើបតែបានចូលរួមក្នង អាណត្តិទី៣នេះ។ ឯកឧត្តមបានមានប្រសាសន៍អំពាវនាវផងដែរ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាមួយវិស័យឯកជនទាំងអស់ សូមចូលរួមជាមួយក្រុមប្រឹក្សា ក្នុងអាណត្តិ ទី៣នេះ និងអាជ្ញាធរ ក្នុងស្មារតីឯកភាព ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍខេត្តអោយមានការរីកចម្រើនបន្ថែមទៀត ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ ពីព្រោះជាសារៈសំខាន់ណាស់ និងជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះក្នុងការជួយផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព ងាយស្រួល និងឆាប់រហ័ស។ 

      លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្ត សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងអាណត្តិទី២ នាពេលកន្លងមក  ហើយលោកអភិបាលរងក៍បានស្នើដល់ ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ ខិតខំបន្តសហការរួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបន្តរុញច្រានឲ្យរដ្ឋបាលខេត្ត អាចសម្រេចបានលទ្ធផលការងារប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ទៀត៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ