ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារនៅការិយាល័យរោងពុម្ភ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
December 18, 2017 អ្នកទស្សនា :

ព្រឹកថ្ងៃទី​ ០១កេីត​ ខែបុស្ស​ ឆ្នាំរការ​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី​ ១៨​ ខែធ្នូ​ គ.ស​ ២០១៧​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារនៅការិយាល័យរោងពុម្ភ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។ អញ្ជើញ ចូលរួមក្នុងឱកាសនោះដែរមានឯកឧត្តមជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរង ការិយាល័យនិងមន្ត្រីការិយាល័យរោងពុម្ភជាច្រើនរូបទៀត ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃបានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីនគរបាលនៃការិយាល័យរោងពុម្ភទាំងអស់ដែលសម្រេចបាននូវស្នាដៃល្អប្រសើរនាពេលរយះកន្លងមក ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ក៏បានក្រើនរំលឹកនិងជំរុញដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីនគរបាលនៃការិយាល័យរោងពុម្ភទាំងអស ខិតខំប្រឹងប្រែងបន្តទៀតដើម្បីនូវភារកិច្ចថ្មីៗដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ។ ប្រភពព័ត៌មាន: អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ( ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ