អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្ទឹងត្រែង
July 02, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាស ឲ្យចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។

      លោក យ៉ា ណារិន អតីតៈប្រធានសាលាដំបូងខេត្តរតនៈគិរី មកកាន់តំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ដោយលោក អៀង គឹមថុល ត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តព្រះវិហារវិញ។

      ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ