ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣
June 27, 2019 អ្នកទស្សនា :

      ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយក្នុងនោះ របៀបវារៈប្រជុំចំនួន៤ ដូចខាងក្រោម៖ ១.ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ ស.ជ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ២.ការពិភាក្សារៀបចំសេចក្តីព្រាងប្រតិទិន និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣, ៣.របាយការណ៍គណៈអភិបាលខេត្ត អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត និងការងារសេសសល់រយៈពេល ០៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សាខេត្ត ផុតអាណត្តិ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត, ៤.បញ្ហាផ្សេងៗ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ