ខេត្តសៀមរាប៖ ប្រជាពលរដ្ឋឃុំរលួសអបអរសាទរការតភ្ជាប់បណ្តាញចរន្តអគ្គិសនីរដ្ឋ
December 15, 2017 អ្នកទស្សនា :

នៅព្រឹកថ្ងៃ១២រោច ខែ មកសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ ធ្នូ គ.ស២០១៧នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមការប្រកាសបើកតភ្ជាប់បណ្តាញចរន្ត អគ្គិសនីរបស់រដ្ឋ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងកិច្ចស្វាគមន៍របស់លោកអភិបាលរងស្រុកប្រាសាទបាគង បានគូសបញ្ជាក់ឲ្យដឹងថា កន្លងមកបងប្អូន ប្រជាពលរដ្ឋ ក្នុងស្រុកទាំងមូលបានប្រើប្រាស់ចរន្តអគ្គិសនីរបស់ឯកជន ដែលមានតម្លៃខ្ពស់ តែពេលនេះក្រោម ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត បានជួយដោះស្រាយពីទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ អំពីបញ្ហាភ្លើងនេះហើយ ដែលធ្វើឲ្យមានការជឿជាក់កាន់តែច្បាស់ពីការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ។ ក្នុងនោះដែរលោកប្រធានអង្គភាពអគ្គិសនីកម្ពុជាខេត្ត ក៏បានធ្វើការបញ្ជាក់អំពីប្រភពនៃការផ្គត់ផ្គង់ចរន្ត អគ្គិសនីមកខេត្តសៀមរាប តាមរយៈការទិញភ្លើងពីប្រទេសថៃ និង វ៉ារីអគ្គិសនីពីខេត្តពោធិសាត់ និង ខេត្តកំពត ។ ក្នុងនោះដែរលោកក៏បានធ្វើការបង្ហាញ និង ធ្វើការណែនាំមួយចំនួន អំពីការដាក់ពាក្យសុំតភ្ជាប់ចរន្តអគ្គិសនីប្រើ ប្រាស់នៅតាមលំនៅដ្ឋាន និង សាលារៀនជាដើម ដែលដំណើរការនៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ព្រមទាំងបាន ធ្វើការបកស្រាយបំភ្លឺពីចំណោទបញ្ហារបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ភ្លើងផងដែរ ។ មានប្រសាសន៍នោះលោក ពៅ ពិសិដ្ឋ ក៏បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ បានទទួលការតភ្ជាប់ចរន្តអគ្គិសនីរបស់រដ្ឋប្រើប្រាស់ ដែលធ្វើឲ្យរួចផុតពីទុក្ខកង្វល់របស់បងប្អូន អំពីតម្លៃភ្លើងរបស់ ឯកជន ។ ក្នុងនោះដែរលោកក៏បានលើកឡើង ពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញវិស័យអគ្គិសនី នៅឆ្នាំ២០២០ មានអគ្គិសនីប្រើប្រាស់ នៅគ្រប់មូលដ្ឋាន និង ជនបទ ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ទៅតាមបច្ចេក វិទ្យាអគ្គិសនី ក្នុងការធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់របស់បងប្អូន ព្រមទាំងមានការសនំ្សសំចៃការប្រើប្រាស់ ភ្លើង ដែលចំណេញនូវការចំណាយថវិកាប្រចាំខែរបស់បងប្អូនទៀតផង ។ លោកក៏បានសំណូមពរផងដែរថា រាល់ការប្រើប្រាស់ចរន្តអគ្គិសនីឯកជន ហើយបងប្អូនចងមកតភ្ជាប់ចរន្តអគ្គិសនីរដ្ឋវិញនោះ សូមបងប្អូនត្រូវធ្វើការ ទូទាត់ថ្លៃភ្លើងជាមួយវិស័យឯកជន ឲ្យបានដាច់ស្រឡាស់ នោះទើបអង្គភាពអគ្គិសនីកម្ពុជាខេត្ត ទើបធ្វើការតភ្ជាប់ ជូនបងប្អូនបានប្រើប្រាស់ ។ ក្នុងនោះដែរលោកក៏បានធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ ត្រូវចេះប្រមូលផ្តុំនូវរាល់ សំណូមពរ និង ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អំពីបញ្ហាអគ្គិសនីនេះ ពីព្រោះថាបញ្ហានេះ ក៏ជាចំណោទដ៏ចំបងមួយ ផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដើមី្បធ្វើការទំនាក់ទំនងជាមួយអង្គភាពអគ្គិសនី ព្រមទាំងសូមបងប្អូនចូលរួមសហការជាមួយក្រុមការងារផងដែរ ។ ម៉្យាងទៀតនៅពេលបងប្អូនបានតភ្ជាប់ចរន្តអគ្គិសនីរដ្ឋហើយនោះ តម្លៃភ្លើងប្រើប្រាស់ថោកជាងរបស់ឯកជនទៀតផង ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ