អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមរំលែកទុក្ខក្នុងបុណ្យសពជនរងគ្រោះទី២ ក្នុងហេតុការណ៍រលំបាក់អគារ៧ជាន់នៅខេត្តព្រះស៊ីហនុ
June 26, 2019 អ្នកទស្សនា :

      សពជនរងគ្រោះជាអ្នកខេត្តកំពង់ឆ្នាំងទី២ ដែលបានស្លាប់ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅខេត្តព្រះស៊ីហនុ ដែលទើបតែរកឃើញក្រោយគេ ត្រូវបានដឹកមកដល់គេហដ្ឋាន នៅឯស្រុកកំណើត កាលពីវេលាម៉ោង១យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

      មន្ត្រីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា សពទី២ ឈ្មោះប៊ុន ម៉ៅ  ភេទប្រុស អាយុ៥២ បច្ចុប្បន្នក្រុមគ្រួសារសពបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

      ដើម្បីចូលរួមរំលែកមរណទុក្ខនិងជួយដល់ក្រុមគ្រួសារជនរងគ្រោះនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ  ព្រមទាំងនាំយកថវិកា ទៅចូលរួមបុណ្យសពដែលកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង។ ដោយក្រុមគ្រួសារសពនិមួយៗចំនួន២លាន ៥សែនរៀលផងដែរ។

      ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ  ឯកឧត្តមឈួរ ច័ន្ទឌឿ អភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងនូងការសោកស្តាយ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់  បានទៅកាន់ទីសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ