រដ្ឋបាលខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តអនុក្រឹត្យ ស្ដីពីការលុបចោលនិង ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី
June 26, 2019 អ្នកទស្សនា :

      នៅបន្ទប់ប្រជុំធំ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ  នៃការអនុវត្តអនុក្រឹត្យលេខ ១២៩ អនក្រ បក ចុះថ្ងៃទី១៥  ខែសីហា  ឆ្នាំ ២០១៧  ស្ដីពី ការលុបចោលនិង ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ ក្រោមគណៈអធិបតី ឯកឧត្ដម នាយឧត្ដមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងជាប្រធានក្រុមការងារទី៥ អំពីការបញ្ចប់ការដកហូតឯកសាររដ្ឋបាលកម្ពុជា ពីជនបរទេសកំពុងប្រើប្រាស់ និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ  សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយ គណៈប្រតិភូ អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងមានការចូលរួមពីលោកស្នងការនគរបាលខេត្ដ, លោក-លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យ, អធិការ-អធិការរងទទួលផែន អន្ដោប្រវេសន៍ ទាំង១២ក្រុង/ស្រុក,លោកមេ ឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត សរុបចំនួន៣០១នាក់ ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

      បន្ទាប់ពី លោក ឧត្ដមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្ដ ទទួលផែនការងារអន្ដោប្រវេសន៍  បានឡើងអានរបាយការណ៍ ជូនគណៈអធិបតី  និងអង្គប្រជុំទាំងមូលរួចមក  លោកស្នងការនគរបាលខេត្ត ក៏មានមតិចូលរួម  និងណែនាំដល់អធិការនគរបាលក្រុង ស្រុក  មេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ និងមន្ដ្រីអត្រានុកូលដ្ឋានទាំងអស់ ឲ្យយកចិត្តទុកដាក់ ពង្រឹងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

      លោកស្រី អភិបាលរងខេត្ត បានមានមតិចូលរួម និងណែនាំល្អៗ ដល់មន្ត្រីអត្រានុកូលដ្ឋានទាំងអស់ជុំវិញខេត្ត ពិសេសមន្រ្តីទទួលផែនការងារអន្តោប្រវេសន៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការនេះ និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីទុកជាប្រវត្តិសាស្រ្ត ដល់កូនចៅជំនាន់ក្រោយ  និងបន្សល់ទុកនូវស្នាដៃល្អជាគំរូដល់មនុស្សជំនាន់ក្រោយយកធ្វើជាតម្រាប់តាម ព្រមទាំងណែនាំមន្រ្តីឲ្យពង្រឹងវិន័យ ពង្រឹងការអនុវត្តការងារ និងត្រូវអនុវត្តនូវអភិក្រមទាំង៥ របស់សម្ដេចអគ្គមហាសេនាបតីតរជោឲ្យខាងតែបាន។

      ឯកឧត្តម  នាយឧត្ដមសេនីយ៍ឯក  ហែម ថេង   អគ្គនាយករង  នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍បាន មានប្រសាសន៍បន្ថែមថា រយៈពេល ៥ឆ្នាំជាងហើយ ដែលក្រសួងមហាផ្ទៃបានដឹក នាំកងកម្លាំង នគរបាលជាពិ សេសកម្លាំង នគរបាលអន្ដោប្រវេសន៍ ដឹកនាំការងារ ដកហូតឯកសារ មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងឲ្យជនបរទេសបែបអន្ដោប្រវេសន៍ដាក់ពាក្យសុំ ប្រកាសទទួលស្គាល់ ជាជនបរទេស អន្ដោប្រវេសន៍ និងដាក់ពាក្យសុំប័ណ្ណស្នាក់ នៅអចិន្ដ្រៃយ៍ ដោយពីមុនមកយើងមិនទទួលស្គាល់ពួកគាត់ស្របច្បាប់ទេ ទោះបីពួកគាត់ ទាំងអស់មកស្នាក់នៅប្រទេសយើងជាច្រើនឆ្នាំ រហូតមានជនបរទេសខ្លះមាន ឯកសារអត្ដសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារក៏ដោយព្រោះឯកសារ ទាំងនោះជាឯកសារមិនប្រក្រតី ដូច្នេះហើយដើម្បីបញ្ចប់បញ្ហាទាំងនេះ គឺត្រូវជម្រុញឲ្យពួកគាត់ដាក់ពាក្យសុំប្រកាសហើយឲ្យពួកគាត់ដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍។

      ឯកឧត្ដម នាយឧត្ដម សេនីយ៍បន្ថែម ទៀតថា រយៈពេលជាង៥ឆ្នាំនេះ ទូរទាំង ប្រទេសការដក ហូតឯកសារមិន ប្រក្រតីបានច្រើន ដូច្នេះហើយយើងទាំងអស់គ្នារួមគ្នា ធ្វើយ៉ាងណា ដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាន់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ឲ្យចប់ត្រឹមចុងខែមិថុនា ឆ្នាំ២០១៩នេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ