អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញឲ្យមន្រ្តីគ្រប់ជំនាញនៅច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
June 26, 2019 អ្នកទស្សនា :

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធដាក់អោយដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលសាលាស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីមន្រ្តីនិងប្រជាពលរដ្ឋចំនួន៥២២នាក់។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈមន្ត្រីរាជការទាំងអស់ត្រូវចាត់ទុកខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋគឺមិនមែនម្ចាស់លើប្រជាពលរដ្ឋនោះទេគឺត្រូវខិតខំផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាស្របតាមនិតិវិធីច្បាបបានកំណត់់តាមជំនាញនីមួយៗ ជាពិសេសត្រូវមានភាពទទួលខុសត្រូវ  មានសាមគ្គី រក្សាភាពថ្លៃថ្នូរ ក្រមសីលធម៌ល្អ ក្នុងនាមជាមន្ត្រីរាជការ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថា ការសម្ពោធដាក់អោយដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលសាលាស្រុកកំពង់ត្រឡាច ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រមូលផ្តុំសេវារដ្ឋបាលនៅលើវិស័យនានា នៅកន្លែងតែមួយ ក្នុងការបង្កភាពងាយស្រួល និងធ្វើអោយទាន់ពេលវេលាទៅនឹងស្របតាមតម្រូវការនិងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ