រដ្ឋបាលខេត្តរតនគិរី ប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
June 25, 2019 អ្នកទស្សនា :

     នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី  បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណ​ត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី កិច្ចប្រជុំនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​​ក្រុមប្រឹក្សាខេត្តរតនគិរី ព្រមទាំងមានការចូលរួមពី ឯកឧត្តម មួង ប៉ាងអភិបាលខេត្តស្ដីទី លោក លោក​ស្រីនាយកនាយករងរដ្ឋបាល លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការ ប្រធាន​អង្គភាពចំណុះសាលាខេត្ត ។ កិច្ចប្រជុំខាងលើនេះ ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖

១. ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃ ២៥ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។

២.ពិភាក្សាលើការរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ សម្រាប់រយៈពេល ១២ខែ គិតចាប់ពីកិច្ចប្រជុំប្រជុំសាមញ្ញលើកទី ២ ។

៣. ស្ដាប់របាយការណ៍របស់ អំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត និងការងារសេសសល់រយៈពេល ០៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ។

៤. បញ្ហាផ្សេងៗ

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ