អភិបាលខេត្តតាកែវ បើកការដ្ឋានក្រាលកៅស៊ូប្រមាណ៨គីឡូម៉េត្រ ដែលឆ្លងកាត់៣ឃុំរបស់ស្រុកព្រៃកប្បាស់ និងស្រុកកោះអណ្ដែត
June 21, 2019 អ្នកទស្សនា :

    នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩នេះ ខេត្តតាកែវ បើកការដ្ឋានក្រាលកៅស៊ូប្រមាណ៨គីឡូម៉េត្រ ដែលឆ្លងកាត់៣ឃុំរបស់ស្រុកព្រៃកប្បាស់ និងស្រុក​កោះអណ្ដែត ក្រោមអធតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។

     ឯកឧត្តម អ៊ូច ភា   បានមានប្រសាសន៍ចំពោះមុខបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធស្រុក ភូមិ ឃុំ ដែលបាន​ចូលរួមនៅក្នុងពិធីសម្ភោធបើកការដ្ឋាននោះថា រាជរដ្ឋាភិបាលបានប្រឹងប្រែងគ្រប់បែបយ៉ាងជាពិសេស ការ​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្នុង​ការធ្វើដំណើររបស់បង​ប្អូនប្រជាពលរដ្ឋ ហើយការដឹកជញ្ចូនកសិផលរបស់ប្រជាកសិករយកទៅលក់នៅលើទីផ្សារបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រោះនៅពេលដែលមានផ្លូវធ្វើដំណើរល្អអ្វីៗគ្រប់យ៉ាងក៏មានការប្រែប្រួលដែលរួមទាំងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានធ្វើការដាស់តឿនដល់អាជ្ញាធមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមជួយថែរក្សាផ្លូវ​ថ្នល់​ដែល​រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធខេត្តបានសាងសង់ជូន ដោយធ្វើយ៉ាងណា​ឲ្យការប្រើប្រាស់​ផ្លូវថ្នល់នៅ​ក្នុង​មូល​ដ្ឋានរបស់ខ្លួនបានយូអង្វែង។ ឯកឧត្តម បានសង្កត់ធ្ងន់ដែលថា ការកសាងផ្លូវមួយខ្សែៗ រដ្ឋត្រូវចំណាយ​ថវិការអស់ជាច្រើន ដូច្នោះនៅពេលដែលការសាងសង់ផ្លូវរួចរាល់ហើយ សូមអាជ្ញាធគ្រប់លំដាប់​ថ្នាក់នៅតាមមូល​ដ្ឋា​នរួមនិងបងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សារផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យការប្រើប្រាស់បានយូ តាម​រយៈការទប់ស្កាត់រថយន្តធំៗដឹកលើសទម្ងន់កុំឲ្យបើកបរលើផ្លូវនេះ ហើយនៅពេលដែលផ្លូវរងការខូចខាតបន្តិច​បន្តួចត្រូវធ្វើចលនារកថវិការនៅក្នុងភូមិឃុំ ដើម្បីជូសជុលអោយបានទាន់ពេលវេលា ដោយមិនត្រូវរងចាំថវិការ​របស់រដ្ឋនោះទេ និងមិនត្រូវទុកអោយមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះទេ។

     លោក ទឹ នាង មេឃុំអង្កាញ់ ស្រុកព្រៃកប្បាស់បានថ្លែងថា ក្នុងនាមបងប្អូនប្រជាពលរដ្ឋលោក​ពិតជា​មានការ​សប្បាយចិត្តណាស់ដែលឃុំរបស់លោកមានផ្លូវកៅស៊ូសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ហើយលោកបាន​ប្ដេជ្ញា​​ចិត្តថា អាជ្ញាធឃុំ បងប្អូនប្រជាពលរដ្ឋ និងធ្វើការថែរក្សាផ្លូវនេះ ដើម្បីទុក​ប្រើប្រាស់អោយ​បាន​យូអង្វែង​តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ