អភិបាលខេត្តកណ្តាល អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ១០០០ ម៉ែត្រ ស្ថិតនៅឃុំដំណាក់អំពិល
June 21, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលត្រូវសាងសង់ដោយថវិកាគុណប្រយោជន៍ខេត្តឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩។
      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ។
      ឯកឧត្តមបានបន្តថា ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកណ្តាល ក៏បានសាងសង់ជូនផ្លូវមួុយខ្សែនេះដើម្បីមានភាពងាយស្រួុល ក្នុងការធ្វើដំណើរ ប្រកបអាជីវកម្ម ក៏ដូចជាក្មួុយៗសិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅសាលារៀន។
      ឯកឧត្តមបានបន្ថែមទៀតថា ក្រុមហ៊ុនដែលទទួលរ៉ាប់រងសាងសង់ត្រូវគោរព និងអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានានូវគុណភាព ក្នុងការប្រើប្រាស់ ហើយអនុវត្តអោយបានទាន់ពេលវេលា។
    ឯកឧត្តមបានសំណូមពរ និង ជំរុញដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិសាធាណៈអោយបានគង់វង់ប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍របស់យើទាំងអស់គ្នា។
    លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុងនាពេលនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តក្នុងស្ថានភាពបច្ចុប្នន្ន សេដ្ឋកិច្ច មនុស្ស និងការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងលើកសោភ័ណ្ឌភាពស្រុករបស់យើងអោយស្រស់ត្រកាលទៀតផង៕
     គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៩នេះរដ្ឋបាលស្រុក បានរៀបចំគម្រោងសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន ៤គម្រោងគឺ ១.គម្រោងជួសជុលផ្លូវបេតុង ប្រវែង ៣១៤ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ២.គម្រោងជួសជុលផ្លូវបេតុង ប្រវែង១៧០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិស្រែកណ្តាល ឃុំម្កាក់ ៣.គម្រោងជួសជុលផ្លូវបេតុង ប្រវែង១៩០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិត្រយឹង ឃុំពើក ៤.គម្រោងជួសជុលផ្លូវបេតុង ប្រវែង១១០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ