អភិបាលខេត្តកំពត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកឈូក
June 21, 2019 អ្នកទស្សនា :

      រសៀល.ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី  ២១ ខែមិថុនា  ឆ្នាំ ២០១៩  ឯកឧត្តម  ជាវ  តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ  និងការិយាល័យប្រជាពលរដ្ឋ  របស់រដ្ឋបាលស្រុកឈូក ខេត្តកំពត។

      សមាសភាព អញ្ជើញ ចូលរួមមាន៖  ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក  នាយករងរដ្ឋបាលសាលាខេត្ត  លោក  លោកស្រីប្រធានមន្ទីរ  អង្គភាពជុំវិញខេត្ត  នាយក  នាយករងទីចាត់ការ  អង្គភាពចំណុះសាលាខេត្ត  គណៈអភិបាលស្រុកឈូក ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុប ប្រមាណ  ៦៥០នាក់។

      ក្នុងឱកាសនេះផងដែរ  ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត  បានមានប្រសាសន៍ថា:  ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ  និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកឈូក នាពេលនេះ ដើម្បីលើកកម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី សាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។ 

     ឯកឧត្តមបានបន្ថែមទៀតថា  ការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ