អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣
June 20, 2019 អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែជេស្ឋ ឆ្នាំកុ រឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការខិតខំសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ក៏មានបញ្ហាប្រឈមនឹងកិច្ចការអាទិភាពជាច្រើនទៀត ដែលពុំទាន់បានសម្រេចបានទាំងស្រុងនៅឡើយ។ រាជរដ្ឋាភិបាលបន្តខិតខំជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះមានកិច្ចការសំខាន់ៗជាអាទិភាពចំនួន៤ គឺ ទីមួយ : ការបង្កើនការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទីពីរ : ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងមហាផ្ទៃ មកជាមន្ត្រីបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទីបី : ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រុង ស្រុក និងទីបួន : ការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍មូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។

      ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការជាអាទិភាពទាំង៤ខាងលើ ជម្រៅឲ្យមានការត្រៀមរៀបចំកិច្ចការនានាជាច្រើនចាប់ពីឆ្នាំ២០១៩ នេះតទៅដែលមានជាអាទិ៍៖ .ការបណ្ដុះបណ្ដាលដល់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីនៅថ្នាក់ក្រោមជាតិអំពីសមត្ថភាពថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងការងារខាងលើនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសអំពីរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក និងការចាត់ចែងគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរស្របតាមលក្ខន្តិកៈដោយឡែករបស់មន្ត្រីបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ .ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរ។ .ការកំណត់អំពីតម្រូវការថវិកា មធ្យោបាយ   សម្ភារៈដែលត្រូវផ្ទេរទៅដល់រដ្ឋបាលក្រុង ស្រុក ដោយផ្អែកលើតម្រូវការនៃរចនាសម្ព័ន្ធ និងប្រព័ន្ធដែលនឹងត្រូវរៀបចំឡើងវិញ។ .សិក្សា និងរៀបចំឡើងវិញនូវទំនាក់ទំនង ការគាំទ្រ និងការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃពីថ្នាក់ជាតិ និងថ្នាក់ខេត្ត ទៅលើក្រុង ស្រុក និងទំនាក់ទំនងរវាងថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។ .ពិនិត្យ និងរៀបចំឡើងវិញនូវប្រព័ន្ធគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែងប្រើប្រាស់ថវិកា ដែលបានបង្កើនប្រកបដោយតម្លាភាព គណនេយ្យ និងមានប្រសិទ្ធភាពខ្ពស់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ