អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីប្រកាសក្រុមប្រឹក្សាស្រុកស្ទឹងហាវ ១១រូប ចូលកាន់តំណែងជាផ្លូវការ
June 21, 2019 អ្នកទស្សនា :

      ក្រុមប្រឹក្សាស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ អាណត្តិទី៣ ចំនួន ១១រូប មានលោក ឋម ប៊ុនសាត ជាប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ បានប្រកាសទទួលស្គាល់ចូលកាន់តំណែងជាផ្លូវការ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកស្ទឹងហាវ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដោយមានចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋ ។ 
 
     ឯកឧត្តម យន្ត មីន អបអរសាទរ និងវាយតម្លៃខ្ពស់ ដែលតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្ត បន្តដឹកនាំស្រុកឱ្យមានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ជាការឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ត្រូវបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវ ការរបស់ពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយ ។ 
   
      ឯកឧត្តម យន្ត មីន បានបន្តថា ការចូល កាន់មុខតំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា កំពុងបន្តអនុវត្តនូវកម្មវិធីកំណែទម្រង់នានា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយកិច្ចការអាទិ៍មានដូច ជា: - ការលើកកម្ពស់ទំនាក់ទំនងគណ នេយ្យភាព រវាងក្រុម ប្រឹក្សា និងគណៈអភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ - ជំរុញផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ។ - បង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ បង្កើតផ្ទេរធនធានពីថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព ។ - លើកកម្ពស់តម្លាភាព គណ នេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធា រណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ ស្ដែងរបស់ប្រជាពលរដ្ឋ ។- លើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល ។ 
       ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីក្រុមប្រឹក្សា គណ: អភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿង ញៀន ព្រោះគ្រឿងញៀននាំមកនូវអំពើរ ហឹង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រ ភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នាពេលបច្ចុប្បន្ន ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ