កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលមួយចំនួនក្នុងវិស័យព័ត៌មាន និងវិស័យសាធារណាការ និងដឹកជញ្ជូន ដែលមិនទាន់ដាក់ដំណើរនៅអង្គភាពច្រកចេញចូលតែមួយ
June 18, 2019 អ្នកទស្សនា :

     លោក អម សុភា អភិបាល រង ខេត្ត កំពង់ឆ្នាំង បាន ដឹកនាំកិច្ច ប្រជុំ ពិភាក្សា បញ្ហា ប្រឈម និង រក ដំណោះស្រាយ ពាក់ព័ន្ធនឹង ការ ផ្ដល់ សេវារដ្ឋបាល មួយ ចំនួន ក្នុង វិស័យ ព័ត៌មាន និង វិស័យ សាធារណាការ និង ដឹកជញ្ជូន ដែល មិនទាន់ ដាក់ដំណើរ នៅអង្គភាព ច្រក ចេញចូល តែមួយ  នៅការិយាល័យ របស់លោកផ្ទាល់  នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។

     កិច្ចប្រជុំ នេះ មាន ការចូលរួម ពីលោកគង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាល សាលាខេត្ត  លោកគង្គ ឃាង  អនុប្រធាន មន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ឆ្នាំង  លោកឈាង បូរ៉ា ប្រធាន អង្គភាព ច្រកចេញ ចូលតែមួយ លោកប៊ុន សម្បត្តិ អនុប្រធាន អង្គភាព  លោកឡេង ធារ៉ា ប្រធានការិយាល័យ សោតទស្សន៍   និងព័ត៌មាន  និង មន្ត្រីជួរក្រោយ ។

    អភិបាល រង ខេត្ត  បាន សម្រប សម្រួល  និងសម្រេច បាន នូវលទ្ធផល ដូច ខាងក្រោម៖
១.វិស័យ សាធារណ ការ និង ដឹកជញ្ជូន   ចំពោះសេវា ដែល មិនប្រតិបត្តិការ តាម អនឡាញ  គឺត្រូវ ឱ្យ ដាក់ដំណើរ នូវ អង្គភាព ច្រកចេញចូល តែមួយ  តែលំនាំនៃបច្ចេកទេស  និង កត្តាជម្រុញ តម្រូវ ឱ្យ ខាង មន្ទីរ ជាអ្នក ទទួល ខុសត្រូវ ។
២.វិស័យ ព័ត៌មាន បានឯកភាព ដាក់ដំណើរ ការ នៅអង្គភាព ច្រក ចេញ ចូលតែមួយ នៅក្នុងខែកក្កដា  ឆ្នាំ២០១៩ នេះ ។

      ដោយឡែក ចំពោះ ការចុះហត្ថលេខា លើលទ្ធផល សម្រេច(អាជ្ញាប័ណ្ណ )   ខាង សាធារណការ  និងដឹកជញ្ជូន  ឯកឧត្តម ប្រធាន អង្គពឯប្រជុំ បានជម្រុញឱ្យ ប្រធានអង្គភាព  និង ខាងសាធារណការ  និង ដឹកជញ្ជូន ពិភាក្សា គ្នា បន្តទៀត ដើម្បី រកយន្តការដោះស្រាយ  ដោយ សុំគោលការណ៍ ឯកភាព ពីក្រសួង សាធារណការ និង ដឹកជញ្ជូន ផង ដែរ។ 

      ជាកិច្ចបញ្ចប់ លោក អម សុភា ក៏បាន ថ្លែង អំណរគុណ  និង វាយ តម្លៃ ខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរអង្គភាព និង ច្រក ចេញចូល ក្នុង ការ អនុវត្ត សេចក្ដីណែនាំ ក៏ដូច ជា លិខិតបទដ្ឋានគតិ យុត្តិ នានា របស់រាជរដ្ឋាភិបាល កម្ពុជា  និង បាន បំពេញ ការងារ ការផ្ដល់សេវារដ្ឋាបាល ដែលទទួល បាន លទ្ធផល គួរឱ្យ កត់សម្គាល់ ៕ មុនីរម្យ

ប្រភព៖ ខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ