សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣
June 17, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង ។ 

     ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការ សាលាខេត្ត ។ 

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គពិធីទាំងមូល អំពីលទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមកក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត រយៈពេល ៥ឆ្នាំ ។ 

      តាមការអាននូវព្រះរាជក្រឹត្យរបស់ឯកឧត្ត ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយករដ្ឋបាលមូលដ្ឋាន  ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ដែលមាន២៧អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ២៦រូប និង គណបក្សហ៊្វុនសុិនបុិច ១រូបផងដែរ។ ក្នុងនោះឯកឧត្តម អ៊ុយ រី ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ រួមនឹងឯកឧត្តម លោកជំទាវ ចំនួន ២៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ត។

     ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តដែលទើបបានប្រកាសតែងតាំងសម្រាប់អាណត្តិទី៣នេះ បានអញ្ជើញឡើងមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត ជូនអង្គពិធីទាំងមូល ។ 

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ និងកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៣នេះ ។ 

     សម្តេចបានបន្តទៀតថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រក ខណ្ឌ អណត្តិទី៣កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងមក ត្រូវបានវាយតម្លៃថា មានលក្ខណៈ សេរី តរឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមការបោះឆ្នោតផងដែរ ។ 

     សម្តេចបានបន្តទៀតថា ក្នុងកិច្ចដំណើរការកំណែរទម្រង់វមជ្ឈការ និងវិសហមជ្ឈការ ជាកិច្ចដំណើរការកំណែទម្រង់ដ៏សាំញុំា និងស្មុគស្មាញ ដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការប្តូរផ្នត់គំនិត និងបែបផែននៃការបំពេញមុខងាររបស់មន្ត្រីសាធារណៈ នៅគ្រប់លំដាប់ថ្នាក់ ។ 

    សម្តេចក៏បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជាសេវាសុខាភិបាល  អប់រំ សង្គមកិច្ច និងសេវាសាធសរណៈដ៏ទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវ មាតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ។ 

    សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយ គ.ជ.ប ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ សរុបមានចំនួន ៤១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៥៥៥រូប ។ ដោយឡែកខេត្តបាត់ដំបង មានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ