ខេត្តកំពត រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៣ យាង ចូល ៨៤ ព្រះវស្សា នៃ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
June 17, 2019 អ្នកទស្សនា :

      រសៀល ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីអបអរសាទរ និងថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៣ ឈានចូល ៨៤ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រដ្ឋបាលខេត្តកំពត បានរៀបចំពិធីសាសនា  ដោយនិមន្តព្រះសង្ឃ ចំនួន   អង្គ អុចទៀន ធូប នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គលថ្វាយព្រះពរ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ  និងឯកឧត្តម  ជឹង  ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត  និងលោកជំទាវ  នៅសាលសន្និសិទ ខេត្តកំពត។ 

      អញ្ជើញចូលរួមក្នុងធិធីនេះមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ប្រធាន អនុប្រធានការិល័យ ចំណុះសាលាខេត្ត សរុបប្រមាណ២៥០នាក់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ