រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣
June 17, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ចំនួន ២១ រូប ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ពេជ្រ ប៊ុនធិន ដោយមានការចូលរួមពី ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្ដម លោកជំទាវ ប្រតិភូអមរដ្ឋមន្ត្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញ មេឃុំចៅសង្កាត់ យុវជន និងមន្ត្រីរាជការពាក់ព័ន្ធយ៉ាងច្រើនកុះករ។

       ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងក្នុងពិធីបញ្ជាក់ថា ៖  ការបណ្ដុះបណ្ដាលគណៈអភិបាលថ្នាក់ក្រោមជាតិ ឲ្យមានសមត្ថភាពថ្មីពាក់ព័ន្ធរៀបចំចាត់ចែងការងារខាងលើនេះប្រកបទៅដោយលក្ខណៈពិសេស ថ្នាក់ក្រុង ស្រុក រៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ក្រោមជាតិ ។ ហើយមិនត្រូវធ្វើការឲ្យហួសពីសមត្ថភាពរបស់ខ្លួន ដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារៈនៅក្នុងក្រុង ស្រុកដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធដែល បានរៀបចំនោះឡើយ ។ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញ នូវការគាំទ្រពីក្រុង ស្រុកនិងឃុំ សង្កាត់ដើម្បីធានាឲ្យបាននូវការរៀបចំចាត់ចែងដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព ។ ហើយក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកទៅលើសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ហើយកិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាសមុខតំណែងនេះរួមមាន÷ មាត្រា ៤១០៦ ប្រ.ប .ក.ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បីអធិបតីភាពនៅក្នុងការចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន ។ 

     ឯកឧត្តមបន្តថា ៖ ការងារក្រុមប្រឹក្សាខេត្ត ជាអាទិភាពអាណត្តិទី៣ គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ តាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិល ។ ហេតុនេះសូមឲ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច ក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលាស្របតាមសេចក្តីប្រកាសរបស់ គ.ជ.ប តម្រូវមិនឲ្យលើសពី ១៤ថ្ងៃក្នុងការប្រកាសឲ្យចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ។ ចំពោះអភិបាលខេត្ត ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលខេត្ត ឲ្យមានការិយាល័យជាប្រព័ន្ធ នៃសេនាធិការ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួន ដែលអនុវត្តការងារក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ។ ហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយ មិនឱ្យលើសពី ៣០ ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ ហើយទ្រព្យសម្បត្តិ និងបំណុលនេះ និងប្រកាសឡើងវិញក្នុង ២ ឆ្នាំម្ដង ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ