អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច អាណត្តិទី៣
June 17, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩នេះ នៅសាលាស្រុកកំពង់ត្រឡាច លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកំពង់ត្រឡាច។ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ជុំវិញ ស្រុក ក្រុមប្រឹក្សាឃុំ តំណាងគណបក្សនយោបាយ តំណាង អង្គការ ជាតិ អន្តរជាតិ និង អ្នក ពាក់ព័ន្ធសរុប ៨៥ នាក់ ស្រី ១៥នាក់។

      មានមតិសំណេះសំណាលក្នុងអង្គពិធីលោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអបអរសាទរដល់ក្រុមប្រឹក្សាថ្មី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច អាណត្តិទី៣ ដើម្បីបន្តដឹកនាំស្រុកកំពង់ត្រឡាច ឲ្យបន្តអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

      លោក អភិបាលរងខេត្តបានធ្វើការផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ ទន្ទឹមនឹងនេះ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ