អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាក្រុមប្រឹក្សាស្រុកជីក្រែង អាណត្តិទី៣
June 18, 2019 អ្នកទស្សនា :

      នៅសាលាស្រុកជីក្រែង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកជីក្រែងក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកិច្ចស្វាគមន៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានធ្វើសេចក្តីរាយការណ៍ អំពីសមទ្ធិផល ដែលស្រុក សម្រេចបាន ក្នុងរយៈពេល៥ឆ្នាំកន្លងមក លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនិងអរូបវន្ត័ នៅក្នុងស្រុកជីក្រែង ។

      បន្ទាប់ពីលោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សបានអានអនុក្រឹត្យទទួលស្គាល់ប្រធាន សមាជិកក្រុមប្រឹក្សាស្រុករួចមក លោក យន់ ស៊ីភន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាស្រុកជីក្រែង ខេត្តសៀមរាប  ដែលមានសមាជិកា-សមាជិកាចំនួន២០រូបទៀត។

     មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាជីក្រែងនាឱកាសនោះ ឯកឧត្តម ទៀ សីហា បានលើកឡើង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ថា ទោះបីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភា ពក្នុងដែនកំណត់នៃច្បាប់ លិខិតបទ ដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្នុងការអនុវត្តការងារ សមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ 

     ឯកឧត្តមអភិបាលខេត្តសៀមរាបបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកជីក្រែង ក៏បានបង្ហាញឲ្យឃើញថា  ក្រុមប្រឹក្សាអាណត្តិទី២ គណៈអភិបាលស្រុកជីក្រែង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាការពារ និង ប្រជាពលរដ្ឋទូទាំងស្រុកជីក្រែង  បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ  រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា  ការថែរក្សាសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ  និង  សុវត្ថិភាពជូនប្រជាពលរដ្ឋ  ក្នុងការពង្រឹង សន្តិភាព សិ្ថរភាពនយោបាយសង្គម បានធ្វើឲ្យកម្ពុជាទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នកវិយោគនានា ដែលធ្វើឲ្យប្រជាពលរដ្ឋបានបោះជំហានទៅមុខបន្តទៀត ។  

      ឯកឧត្តម ទៀ សីហា ក៏លើកពីយន្តការមួយចំនួនដែលជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្តការងាររបស់សមាជិកក្រុមប្រឹក្សា អំពីគោលការច្បាប់ អង្គការវិន័យ ក្រមសីលធម៌ ក្នុងនោះ ដោយសង្កត់ធ្ងន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព សំខាន់លើការបង្រ្កាប់រាល់បទល្មើសព្រៃឈើ បទល្មើសនេសាទ បំបាត់កុងត្រូលជជុះ និង ការកាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់តំបន់ធម្មជាតិ និង ជម្រកត្រីពងកូនស្វែងរកចំណីនៅរដូវទឹកឡើង ។        

      ឯកឧត្តមមានសង្ឃឹម យ៉ាងម៉ុតមាំថាក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីអ្នកមុខអ្នកការ និង ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកជីក្រែង និង ខិតខំបំពេញការងារ រួមគ្នា ដើមី្បសម្រេចបាននូវសមទ្ធិផលថ្មី ថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ  ៕ មុនីរម្យ

ប្រភពៈ ខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ