អភិបាលខេត្តតាកែវ ប្រាប់ឲ្យមន្រ្តីថ្នាក់ក្រោមកែប្រែឥរិយាបថមិនល្អចំពោះការបំរើសេវាជូនប្រជាពលរដ្ឋ
June 17, 2019 អ្នកទស្សនា :

     អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានធ្វើការដាស់តឿនដល់មន្រ្តីរាជការមួយចំនួនដែលកន្លងមកមានអាកប្បកិរិយានិងសិលធម៌មិនល្អ ដែលនាំអោយបងប្អូនប្រជាពលរដ្ឋមានការមិនពេញចិត្ត សូមកែប្រែឥរិយាបថនិងសិលធម៌ឲ្យបានល្អឡើងវិញដើម្បីធ្វើយ៉ាងណាទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋសារជាថ្មី។
     ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាជិកក្រុមប្រិក្សាស្រុកគីរីវង់ នៅព្រឹកថ្ងៃ ច័ន្ទ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថា សមាជិកក្រុមប្រិក្សាស្រុករួមនិងអាជ្ញាធគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរទាំងនៅថ្នាក់ឃុំនិងថ្នាក់ស្រុក។ នៅថ្នាក់ស្រុកយើងមានអង្គភាពច្រកចេញចូលតែមួយ សម្រាប់បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ ហើយប្រសិនបើមន្រ្តីដែលបំរើប្រជាពលរដ្ឋមានអាកប្បកិរិយានិងសិលធម៌មិនល្អ បងប្អូនប្រជាពលរដ្ឋនិងដាក់ពាក្យបណ្ដឹងទៅការរិយាល័យប្រជាពលរដ្ឋ។ បញ្ហានេះថ្នាក់ដឹកនាំស្រុកត្រូវតែពិនិត្យមើលមន្រ្តីរបស់ខ្លួនឲ្យបានជាប់ជាប្រចាំនិងត្រូវត្រួតពិនិត្យប្រអប់គណនេយ្យភាពក្រែងមានប្រជាពលរដ្ឋសសេរលិខឹតដាក់ពាក្យបណ្ដឹងនៅក្នុងប្រអប់នេះ ហើយអាជ្ញាធត្រូវធ្វើការដោះស្រាយអោយបានទាន់ពេលវេលាចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។
      ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋកាន់តែរហ័សនិងចំណេញពេលវេលា។ ដោយឡែករាជរដ្ឋាភិបាលក៏បានធ្វើការតម្លើងប្រាក់បៀវត្តន៏ជូនមន្រ្តីរាជការជារៀងរាល់ឆ្នាំផងដែរ។ ស្ថានភាពបែបនេះយើងក៏ត្រូវការពង្រឹងគុណភាពមន្រ្តីរាជការ តាមរយៈមន្រ្តីដែលខឹតខំបំរើប្រជាពលរដ្ឋដោយស្មោះត្រង់និងមានការទទួលខុសត្រូវ ដែលបញ្ហាទាំងអស់នេះថ្នាក់ដឹកនាំស្រុកក្រុងត្រូវតែពិនិត្យមើលមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជៀសវាងមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ ដែលមករកសេវា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ