អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «មូលដ្ឋានគ្រឹះនៃមនុស្សល្អ»
June 15, 2019 អ្នកទស្សនា :

      ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តរៀបចំពិធីបើកសិក្ខាសាលា ស្តីពី «មូលដ្ឋានគ្រឹះនៃមនុស្សល្អ» ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ យឹម ចំរើន រដ្ឋមលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ។

     បន្ទាប់ស្តាប់របាយការណ៍រួចមក ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថាសិក្ខាសាលានេះមានរយៈពេល២ថ្ងៃនេះ ដោយចាប់ផ្តើមពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ គឺពិតជាបង្ហាញពីស្មារតីនៃកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្ត និងមានសុឆន្ទៈខ្ពស់ ក្នុងនាមយើងជាខ្មែរ ក្នុងការរួមចំណែកកសាងមូលដ្ឋានគ្រឹះនៃមនុស្សល្អ សម្រាប់ជាតិយើងទាំងមូល។

     ឯកឧត្តម ក៏បានបញ្ជាក់ថែមផងដែរថា សិក្ខាសាលាស្តីអំពី «មូលដ្ឋានគ្រិះនៃមនុស្សល្អ» នាថ្ងៃនេះ គឺជាទិវាជួបជុំមូលធនមនុស្សខ្មែរ ដែលបង្កើតឡើងដោយខ្មែរ និងដើម្បីខ្មែរ ដែលជាជំហានប្រវត្តិសាស្រ្តថ្មីមួយបង្ហាញ ពីភាពរឹងមាំ និងភាពជាម្ចាស់ ការ របស់ខ្មែរយើង ក្នុងការរួមគ្នាកសាងធនធានមនុស្សល្អនៅ កម្ពុជា យើង ឱ្យកាន់តែល្អប្រសើរ និងមានគុណធម៌ ខ្ពស់ ហើយនឹងរួមគ្នាដឹកនាំកម្ពុជាឆ្ពោះទៅរកអារ្យប្រទេសសារជាថ្មី។ សិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ឱ្យកាន់តែរឹងមាំ គង់វង្ស និងសុខដុមរមនានៅកម្ពុជា។ ទាំងនេះ គឺវាស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដែលមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ 

    ឯកឧត្តម ក៏បានបន្តថាស្ថិតក្នុងបរិបទសកលភាវូនីយកម្ម នៃការរីកចម្រើនវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងការប្រកួតប្រជែងសេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចទិន្នន័យ ហើយនឹងសេដ្ឋកិច្ចមូលធនមនុស្ស កម្ពុជាយើង គឺពិតជាមានភាពចាំបាច់ណាស់ក្នុងការអភិវឌ្ឍធនពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ មានមូលដ្ឋានគ្រិះរឹងមាំ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះប្រទេសជាតិយើងឱ្យកាន់តែមានភាពរឹងមាំ រីកចម្រើនរុង រឿងនាពេលអនាគត៕ មុនីរម្យ

ប្រភព៖ សៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ