អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកស្នួល
June 15, 2019 អ្នកទស្សនា :

      រដ្ឋបាលស្រុកស្នួល បានរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការ «ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ»  នៅបរិវេណសាលាស្រុកស្នួល ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាង ៥០០នាក់។

      លោក គង់ គឹមនី អភិបាលស្រុកស្នួល បានលើកឡើងថា ស្រុកស្នួលមានផ្ទៃដីសរុប ២៨១,៩២១ហិកតា ចែកជា ៦ឃុំ ស្មើនិង ៤០ភូមិ និងមានគ្រួសារសរុបចំនួន ២១,៤២៣គ្រួសារ ប្រជាពលរដ្ឋសរុប ៩៤៦១០នាក់ (ស្រីចំនួន៤៥៧៨៥នាក់)។ ប្រជាពលរដ្ឋប្រមាណ  ៨៨,១០%ជាង រស់នៅពឹងផ្អែកលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលជាវិស័យចម្បងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទាំងស្រុកស្នួល។ ក្រៅពីវិស័យទាំងនេះ ប្រជាពលរដ្ឋពឹងផ្អែកទៅលើមុខរបរចម្រុះ (កម្មករ អាជីវករ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ) ដែលជាមូលដ្ឋានបង្កើតការងារ ជូនប្រជាពលរដ្ឋ ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

     ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បានបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋដឹងថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលទទួលសេវា ព្រោះថាមានមន្រ្តីមន្ទីរ អង្គភាពគ្រប់ជំនាញមកបំរើការនៅការិយាល័យច្រកចេញចូលតែមួយ ហើយធ្វើឲ្យបងប្អូនចំណេញពេលវេលា និងមានតម្លាភាព គ្មានអំពើពុករលួយ នៅការិយាល័យច្រកចេញចូលតែមួយ បានបិទតារាងតម្លៃ សេវាណាត្រូវយកកម្រៃ សេវាណាមិនយកកម្រៃ ហើយកំណត់តំលៃច្បាស់លាស់ ហើយថវិការទាំងនេះត្រូវបង់ចូលរដ្ឋ។

     ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបំរើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវធ្វើឲ្យសាមញ្ញចំពោះប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៍ វិជ្ជាជីវៈ ត្រូវទទួលការរាក់ទាក់ជាមួយប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុកត្រូវមានគណេយ្យភាពដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្រសួងស្ថាប័ន ក្នុងការបំពេញតួនាទីរបស់ខ្លួន។រដ្ឋបាលស្រុកត្រូវធានាផ្ដល់សេវា អនុវត្តន៍បែបបទនីតិវិធីជាទូទៅ ត្រូវបង្កើនជំនឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ លើការស្នើសុំសេវាតាមរយៈបង្កឲ្យមានលក្ខណៈងាយស្រួលទំនាក់ទំនង៕ មុនីរម្យ

ប្រភព៖ ខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ