សាលាខេត្តព្រះសីហនុបានរៀបចំនៅកិច្ចប្រជុំស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
December 14, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១១រោច ខែ មិគសិរ ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៤ ខែ ធ្នូ ធ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនៅកិច្ចប្រជុំស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ លោក ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ូអាន ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាក្រសួងកិច្ចការនារី ក្នុងកិច្ចផ្សព្វផ្សាយនេះផងដែលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និងផែនការសកម្មភាពការងារឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦រូចមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវមតិសំណេះសំណាល និងបានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី បន្តអនុវត្តនូវអនុសាសន៍ ១២ ចំណុចក្នុងឆ្នាំ២០១៥ កន្លងមក ដែលបានសម្រួលឱ្យមកនៅតែ១១ ចំណុច ដោយរក្សាខ្លឹមសារទាំងអស់នៅដដែល ដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីឱ្យទទួលលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ