ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣
June 15, 2019 អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារចុះជួយខេត្តស្ទឹងត្រែង និងឯកឧត្តម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធសរុបប្រមាណ១៨០នាក់ នៅព្រឹកថ្ងៃ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

     នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងខេត្តដែលមានភាពល្អប្រសើរ ព្រមទាំងបានយកចិត្តទុកដាក់ការអភិវឌ្ឍមូលដ្ឋាន ចាត់វិធានការនានាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាពអសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទៅ។

     ឯកឧត្តម ឈាង ឡាក់ ដែលត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣ បានមានមតិប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ នឹងប្តេជ្ញាអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ទទួលយកនូវអនុសាសន៍របស់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ចូលរួមថែរក្សាការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ 

    ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍កោតសរសើរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ និងបានគូសបញ្ជាក់ពីតួនាទី ភារកិច្ចសំខាន់ៗដែលត្រូវអនុវត្តបន្ទាប់ពីការចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង៕ មុនីរម្យ

ប្រភព៖ ខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ