អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវអោយមន្រ្តីរាជការធ្វើជាគម្រូក្នុងការអនុវត្តច្បាប់ចរាចរណ៍
June 15, 2019 អ្នកទស្សនា :

       លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវ ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវធ្វើជាគម្រូគេក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអោយប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាម ការអំពាវនាវរបស់លោក គឺធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់មន្រ្តីរាជការប្រមាណជា៧០នាក់ មកពី      បណ្តាមន្ទីរអង្គភាពក្នុងខេត្ត កំពង់ឆ្នាំង ។

លោក បានមានប្រសាសន៍បន្តថាៈមូលហេតុដែលរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោកនាពេលនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នូវជាបញ្ហាយ៉ាងក្តៅដែលរាជរដ្ឋាភិបាលបកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការលប់បំបាត់ ព្រោះវាជាកត្តាធ្វើឲ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។កត្តាដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ ។

     លោក បានមានប្រសាសន៍បន្តទៀតថាៈ មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្រូវតែចូលរួមអោយបានសស្រាក់សស្រាំ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ និង ត្រូវធ្វើជាគំរូល្អនៃការគោរពច្បាប់ចរាចរណ៍ ។ ក្នុងនាមមន្រ្តីរាជការត្រូវធ្វើការផ្សព្វផ្សាយបន្តទៀតដល់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួននិង ក្រុមគ្រួសារអោយបានកាន់តែច្រើនឡើងបន្ថែមទៀត ។ ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត និងឈានទៅដល់ការលុបបំបាត់ទាំងស្រុង នូវរាល់គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ។ 

     លោកមាស ឈុន លី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា វគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍នាពេលនេះមកពីមន្ទីរអង្គភាពចំនួន៦នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានមន្រ្តីរាជការចូលរួមចំនួន៧០នាក់ ៕ មុនីរម្យ

ប្រភព៖ កំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ