សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស
June 15, 2019 អ្នកទស្សនា :

      លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីអំពី “ផ្សព្វផ្សាយអំពីយន្តការនៃការទូទាត់ចំណាយព្យាបាល និងថែទាំវេជ្ជសាស្រ្តរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស “
ក្នុងនោះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យថែទាំសុខភាពនៃបសស លោកប្រធានការិយាល័យប.ស.សសាខាខេត្តស្វាយរៀង លោក លោកស្រី ជាមន្ត្រីនៃអង្គភាពបសស លោក លោកស្រី ជាតំណាងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ចំណុះរដ្ឋបាលខេត្ត វិស័យសុខាភិបាលឯកជន និងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង សរុបអ្នកចូលរួមប្រមាណជាង ១៤០នាក់។ 

     អង្គសិក្ខាសាលាធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មន្ត្រីរាជការ អតីតយុទ្ធជន ដែលមានប័ណ្ណ បសស ជាពិសេសចូលរួមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពកម្មករ កម្មការិនី ដោយលើកយកចំនុចសំខាន់នៃ
ដំណើការទូទាត់សំណង់ ផ្នែកថែទាំសុខភាពរបស់បសស 
នីតិវិធីនៃការទូទាត់សំណងជូនមូលដ្ឋានសុខាភិបាលសាធារណៈ និងយន្តការនៃការទូទាត់ និងឯកសារយោងក្នុងការស្នើសុំការទូទាត់សំណង។

     អភិបាលរងខេត្ត នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានសំណូមពរដល់អង្គភាពពាក់ព័ន្ធដូចខាងក្រោម៖
១-ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្តីពីការងារ ហើយបសស ខិតខំធ្វើអោយរបបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងថែទាំសុខភាព ឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីធានាការផ្តល់សេវាឱ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ឱកាសឱ្យវិនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច ១ដង ក្នុង១ឆ្នាំ សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតឱ្យយល់ពីសិទ្ធិរបស់ខ្លួន ។
២-និយោជក នាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់សូមចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាព ដើម្បីកុំឲ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។
៣- គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ បសស ជំរុញពង្រឹង និងអនុវត្តតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ ឱ្យមានគុណភាព ប្រសិទ្ធិភាព និងទាន់ពេលវេលា។
 ៤-សូមឲ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិយើងឲ្យមានការរីកចម្រើន និងភាពសុខដុមរមនា៕ មុនីរម្យ

ប្រភព៖ ខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ