អភិបាលខេត្តតាកែវ ជម្រុញដល់ក្រុមប្រឹក្សាក្រុងដូនកែវដែលប្រកាសចូលកាន់តំណែង និង រដ្ឋបាលសាលាក្រុង ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងយកសំណូមពរ ប្រជាពលរដ្ឋ ជាអាទិភាព
June 14, 2019 អ្នកទស្សនា :

      អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានជម្រុញ និងក្រើនរំលឹកទៅដល់ក្រុមប្រឹក្សា ក្រុងដូនកែវ  ដែល ទើប នឹងប្រកាសចូលកាន់តំណែងអាណត្តិទី៣ និងរដ្ឋបាលសាលាក្រុង ត្រូវតែរួបរួមគ្នា ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានឲ្យបានល្អ និងចាត់ទុកសំណូមពររបស់ ប្រជា ពលរដ្ឋជាអាទិភាព ។
      ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងដូនកែវ ទាំង១៧រូប នៅក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាក្រុងដូនកែវ អាណត្តិទី៣ ដោយលោក ឈុន ស្រ៊ ជាប្រធានក្រុមប្រឹក្សាក្រុង នាព្រឹកថ្ងៃសុក ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍ថា បញ្ហាប្រឈម ក៏ដូចជាការសំណូមពរ របស់បងប្អូន ប្រជា ពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីរាជការដែលជាអ្នក បម្រើពួកគាត់ ត្រូវតែដោះស្រាយឲ្យបានភ្លាមៗ ដើម្បី ឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ ដែលមានបំណងឲ្យយើងដែលជាមន្រ្តីជួយដល់គាត់ ឲ្យបាន ឆាប់ តាមដែលអាចធ្វើបាន ។
      ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា  ការដោះស្រាយបញ្ហា និងការសំណូមពររបស់ពលរដ្ឋ ឲ្យបានឆាប់រហ័សនេះ វានឹងធ្វើឲ្យពួកគាត់មានជំនឿជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈសកម្មភាពការងាររបស់មន្រ្តីមូលដ្ឋាន ជាពិសេសពលរដ្ឋនឹងមានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះតែយើងដែលជាមន្រ្តីរាជការ បានបំពេញកាតព្វកិច្ចយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូ ន ពួក គាត់ដោយអស់ពីចិត្ត និងចេញពីបេះដូងពិតៗ ។
      បើតាមឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្រៅតែពីការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈម នានានៅក្នុមូលដ្ឋាន និងយកសំណូរពរប្រជាពលរដ្ឋជាអាទិភាពនោះ ឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់ ក្រុមប្រឹក្សាក្រុងនិងរដ្ឋបាលសាលាក្រុងដូនកែវ ត្រូវមានសាមគ្គីផ្ទៃក្នុងឲ្យបានល្អរឹងមាំ ដោយមិនត្រូវមាន ចិត្តគុំគួន ឬច្រណែនដាក់គ្នាទៅវិញទៅមកនោះឡើយ ដោយឈរលើគោលការណ៍ឯកភាពរដ្ឋបាល តែមួយ ពិសេសធ្វើយ៉ាងណាឲ្យក្រុងដូនកែវ មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង  ដើម្បី ជា ឧត្តមប្រយោជន៍សម្រាប់ប្រជាជន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ