អភិបាលរងខេត្ត អញ្ជើញចូលរួមពិធីអរអបសាទរខួបលើកទី៧០ ទិវាពលកម្មកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា២០១៩
June 14, 2019 អ្នកទស្សនា :

      កុមារគឺជា  ធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត់  ។ ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពល  ការផ្តល់កិច្ចការពារ  និងអភិវឌ្ឍកុមារ  គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា  ហើយសកម្មភាពអាទិភាពទាំងឡាយដែលត្រូវអនុវត្ត  រួមមាន  ការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត  ការកែលម្អយន្តការដែលមានស្រាប់  ការពិនិត្យតាមដាន  ការពង្រឹងនិងពង្រីកសេវាអប់រំ  ការការពារ និងថែរក្សាសុខភាពកុមារ  ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ  និងងាយរងគ្រោះ ។   នេះបើតាមប្រសាសលោកស្រី  រស់  សុផានី  អភិបាលរងខេត្ត  តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  អ៊ុ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  បានអញ្ជើញជាអធីភាពដ៏ខ្ពង់ខ្ពស់   ក្នុងពិធីអរអបសាទរ  ខួបលើកទី៧០  ទិវាពលកម្មកុមារអន្តរជាតិ  ០១  មិថុនា  ខួបលើកទី១៨  ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២  មិថុនា  និងទិវាកុមារកម្ពុជា២០១៩  ដែលរៀបចំឡើងដោយមន្ទីរការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត  ដែលប្រព្រឹត្តទៅនៅសាលបឋមសិក្សា  ភូមិថ្មី  ស្ថិតនៅឃុំណាំតៅ  ស្រុកភ្នំស្រុក  នៅថ្ងៃទី១៤  ខែមិថុនា  ឆ្នាំ២០១៩  ដែលមានការចូលរួមពីសំណាក់លោក  លោកស្រី  ប្រធានមន្ទីរពាក់ព័ន្ធ  លោកគ្រូ -អ្នក គ្រូ  ប្រជាពលរដ្ឋ  សិស្សានុសិស្ស បានចូលរួមប្រមាណជា៦០០នាក់  ។ 
       លោក  រស់  សារុំ  ប្រធានមន្ទីរការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត  បានអាននូវសារខិត  របស់សម្តេចអគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា   ក្នុងឱកាសខួបលើកទី៧០  ទិវាពលកម្មកុមារអន្តរជាតិ  ០១  មិថុនា  ខួបលើកទី១៨  ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២  មិថុនា  និងទិវាកុមារកម្ពុជា២០១៩  ។ 
លោកស្រីអភិបាលរងខេត្តបានលើកឡើងថា  ៖  រាជរដ្ឋាភិបាលកម្ពុជា  កំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ  ដូចជាលើកកម្ពស់ការយល់ដឹងរបស់សារធារណជន  បណ្តុះបណ្តាល អាជ្ញាធរ ពាក់ព័ន្ធ   និងគាំទ្រសកម្មភាពទប់ស្កាត់រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញ  យុទ្ធនាការក្នុងការផ្លាស់ប្តូរឥរិយាបថសង្គម  ការអប់រំឪពុកម្តាយក្នុងការថែទាំកុមារ  តាមបែបវិជ្ជមាន  ជំនាញដោះស្រាយបញ្ហាសម្រាប់ប្តី-ប្រពន្ធ   កម្មវិធីបំណិនជីវិត  មជ្ឈមណ្ឌលសិក្សាសហគមន៍  កម្មវិធីអប់រំសុវត្ថិភាព  និងកម្មវិធីសុខភាពមាតានិងទារក  ។ លោកស្រី បន្តថា  ៖  ឆ្នាំនេះទិវាកុមារកម្ពុជា  និងទិវា១  មិថុនា  ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ"  លើកកម្ពស់សិទ្ធកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព "  ទិវាពិភពលោកប្រឆាំងពលកម្មកុមារ  ១២  មិថុនា  ក្រោមប្រធានបទ  "  កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន  ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ។  ដើម្បីរំលឹកដល់សិទ្ធជាមូលដ្ឋានរបស់កុមារ  និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់កុមារ  ជាពិសេសការលើកកម្ពស់កុមារសិទ្ធកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព  ជួយគាំទ្រដល់កុមាររងគ្រោះ  និងងាយរងគ្រោះ បានទាន់ពេលវេលា  ប្រកបដោយសុវត្ថិភាព  និងមានប្រសិទ្ធភាពព្រមទាំងរស់នៅយ៉ាងសុខដុមរមនាជាមួយគ្រួសារនៅក្នុងសង្គមដែលពពេញទៅដោយសន្តិភាព  ។ 

      សូមបញ្ជាក់ថា  សិស្សានុសិស្ស ដែលចូលរូមក្រោយពីបញ្ចប់កម្មវិធីទទួលបាននូវសម្ភារៈសិក្សាមួយចំនួនរួមមាន  ៖  ប៊ិច  សៀវភៅ  ខ្មៅដៃ  រួមនឹងថវិកាម្នាក់២ពាន់រៀល ផងដែរ  ៕ មុនីរម្យ

ប្រភព៖បន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ