រដ្ឋបាលខេត្តកោះកុង ធ្វើពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
June 14, 2019 អ្នកទស្សនា :

      ថ្ងៃសុក្រ ១២ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកោះកុង ធ្វើពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៣ យាងចូល ៨៤ ព្រះវស្សា ដែលរៀបចំដោយ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ព្រមទាំងនិមន្តព្រះសង្ឃ និងអញ្ជើញ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទីប្រឹក្សាយុវជន ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត។

      ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអានសារថ្វាយព្រះពរ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្រ្តី បុគ្គលិក អ្នកស័្មគ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា  នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកដៃប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តមុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ